Fresh Dental Clinic

អ្វីជាធ្មេញថ្គាមទាល់?

ធ្មេញដែលដុះនៅក្នុងវ័យជំទង់ឬក្រោយអាយុ២០ឆ្នាំដល់២៥ឆ្នាំ។ ពេលខ្លះធ្មេញនេះអាចមានប្រយោជន៍ប្រសិនបើវាដុះបានត្រង់ត្រឹមត្រូវប៉ុន្ដែជាទូទៅ​ វាមិនដែលដុះបានត្រង់ល្អទេ​​​​​ដូចនេះតម្រូវដកចេញ។
​ ការដុះធ្មេញថ្គាមទាល់ គឺប្រែប្រួលទៅតាមកំណោងឆ្អឹង និងទំហំឆ្អឹងដែលនៅសល់។
 ជួនកាលវាដុះផ្ដេកជួនកាលដុះទ្រេតទៅរកថ្គាមទីពីរឬដុះកោងចូលឬក៏ដុះកោងចេញការដុះមិនប្រក្រតីនេះហើយដែលធ្វើអោយ ខូចខាតដល់ធ្មេញជិតគ្នា ឆ្អឹងថ្គាម ឬសរសៃប្រសាទធ្មេញ។​


តើត្រូវធ្វើដូចម្តេច ប្រសិនបើអ្នកដុះធ្មេញថ្គាមទាល់? បើសិនអ្នកដុះថ្គាមទាល់

អ្នកត្រូវមកពិគ្រោះជាមួយទន្តពេទ្យអំពីស្ថានភាពថ្គាមទាល់របស់អ្នក។ ទន្តពេទ្យអាចដឹងបានតាមរយៈ ការថតកាំរស្មី X ដើម្បីវាយតម្លៃចំពោះវត្តមាន និងការដុះលូតលាស់នៃធ្មេញរបស់អ្នក។ ទន្តពេទ្យ​របស់អ្នកអាចសម្រេចចិត្តដកធ្មេញរបស់អ្នក ឬបញ្ជូនអ្នកទៅជួបគ្រូពេទ្យឯកទេសដើម្បីធ្វើការវះកាត់ ។

ទន្តពេទ្យ ឬគ្រូពេទ្យវះកាត់មាត់ធ្មេញ តែងតែផ្ដល់អនុសាសន៍ថា ធ្មេញថ្គាមទាល់ ជាធ្មេញត្រូវបានគេដកចេញសូម្បីតែមិនទាន់ដុះគ្រប់លក្ខណៈក៏ដោយ។ ធ្វើបែបនេះ ដើម្បីជៀសវាងភាពស្មុគស្មាញនិង ការឈឺចាប់ ច្រើនជាងនេះ បើអ្នកធ្វើការដកធ្មេញ ពីរបីឆ្នាំក្រោយ ។ ការដកធ្មេញដែលងាយស្រួលជាងគេគឺ មនុស្សវ័យក្មេងនៅពេលដែល ឬសធ្មេញ មិនទាន់ ដុះពេញលេញ ហើយឆ្អឹងមិនសូវក្រាស់ ។ ចំពោះមនុស្សវ័យចំណាស់ ការជាសះស្បើយឡើងវិញ គឺប្រើពេលវេលាយូរជាង

តើធ្មេញថ្គាមទាល់ត្រូវដកចេញបានយ៉ាងដូចម្តេច? 

ទន្តបណ្ឌិតរបស់អ្នកនឹងប្រាប់អ្នកពី​ភាពងាយស្រួល ឬលំបាកក្នុងការដកធ្មេញថ្គាមរបស់អ្នក គឺអាស្រ័យលើទីតាំង និងដំណាក់កាលនៃការដុះរបស់វា។ បើធ្មេញថ្គាមទាល់ដុះបានពេញលេញ ទន្តពេទ្យអាចដកធ្មេញនោះបានយ៉ាងស្រួលបំផុត។ ប៉ុន្តែធ្មេញថ្គាមទាល់ដុះកប់ក្រោមអញ្ចាញ​ ឬក្រោមឆ្អឹង ទន្តពេទ្យនឹងធ្វើការវះកាត់ដោយបំបែកធ្មេញជាបំនែកតូចៗដើម្បីកាត់បន្ថយការខូចខាតឆ្អឹង។

ដូចនេះ បើសិនជាធ្មេញថ្គាមទាល់របស់អ្នកដុះមកមិនប្រក្រតី ឬមានការឈឺចាប់ លោក​អ្នក​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​នៅ​គ្លី​និក​ដែល​មានទន្តបណ្ឌិតដែលមានឯកទេសច្បាស់លាស់។

Post a Comment

0 Comments