វិធីថែរក្សាអញ្ចាញធ្មេញ និងធ្មេញឱ្យរឹងមាំ
រោគពុកធ្មេញ នឹងធ្វើអោយមានរន្ធនៅក្នុងធ្មេញដែលបង្ករឡើងដោយសារបាក់តេរីនៅក្នុង មាត់របស់អ្នកប្រើប្រាស់ជាតិស្ករដើម្បីបង្កើតជាអាស៊ីតធ្វើអោយខូច ធ្មេញ។ បាក់តេរីនៅក្នុងមាត់របស់អ្នកក៏អាចបង្កើតជាបន្ទះកំបោរនៅលើធ្មេញ ដែលរឹង និងអាចវិវត្តទៅជាជំងឺរលាកអញ្ចាញធ្មេញ។
រោគសញ្ញានៃការរលាកអញ្ចាញធ្មេញមានដូចជា ហូរឈាមតាមអញ្ចាញធ្មេញ រលាកក្រហម និងហើម។ នេះគឺគ្រាន់តែជាទម្រង់ស្រាលនៃជំងឺរលាកអញ្ចាញធ្មេញដែលអាចព្យាបាល បានយ៉ាងងាយស្រួល និងដោយគ្រាន់តែជំនួសមកវិញតាមរយៈការថែទាំធ្មេញអោយបានត្រឹមត្រូវជា ការស្រេច។ វិធីធ្វើអោយធ្មេញ និងអញ្ចាញធ្មេញកាន់តែរឹងមាំដោយគ្រាន់តែធ្វើអនាម័យធ្មេញអោយបានល្អ ។
- ជំហានទី១ ៖ ដុសធ្មេញរបស់អ្នកជារៀងរាល់ថ្ងៃជាមួយនឹងថ្នាំដុសធ្មេញដែលមានជាតិ Fluoride ដែលជាជាតិរ៉ែជួយក្នុងការបង្ការរោគប្រហោងធ្មេញ ហើយវាអាចជួយក្នុងការផ្លាស់ប្តូរការពុកធ្មេញដំណាក់កាលដំបូង។ ជៀសវាងការសំអាតធ្មេញរបស់អ្នកខ្លាំងៗ ហើយអ្នកគួរតែប្រើច្រាស់ដុសធ្មេញដែលទន់។ នៅពេលសំអាតធ្មេញរបស់អ្នក អ្នកគួរដុះជារង្វង់ និងដុះឡើងចុះៗ។ ចូរដុសអណ្តាតរបស់អ្នកផងដែរ។ អ្នកគួរជ្រើសរើសទឹកខ្ពុរមាត់ដែលមានជាតិ Fluoride។ អ្នកគួរប្តូរច្រាស់ដុសធ្មេញក្នុងរយៈពេល ៣ ខែម្តង ដើម្បីអោយមានប្រសិទ្ធភាពខ្ពស់ក្នុងការកំចាត់ជាតិកំបោរ។
- ជំហានទី ២ ៖ ទាក់ធ្មេញមុនពេលចូលគេងពេលយប់ ដើម្បីកំចាត់កំណកកំបោរ។ ចូរយកខ្សែអំបោះទាក់ធ្មេញថ្នមៗតាមចន្លោះធ្មេញរបស់អ្នក។
- ជំហានទី ៣ ៖ បរិភោគអាហារប្រកបដោយសុខភាព និងដុសធ្មេញរបស់អ្នកបន្ទាប់ពីបរិភោគរួច។ ទទួលទានអាហារដែលមានវីតាមីន C ដែលជួយរក្សាកំលាំង និងសុខភាពអញ្ចាញធ្មេញ។ អាហារដែលមានវីតាមីន C មានដូចជាផ្លែឈើ និងបន្លែដូចជាផ្លែស្ត្របឺរី ផ្លែក្រូច ផ្លែគីវី ខាត់ណា ម្ទេសក្រហម និងបន្លែពណ៌បៃតងផ្សេងទៀត។ ទទួលទានអាហារដែលសំបូរទៅដោយជាតិកាល់ស្យូម ដូចជាទឹកដោះគោដែលមានជាតិខ្លាញ់តិចតួច ឬគ្មានជាតិខ្លាញ់ និងអាហារដូចជាតៅហ៊ូ ទឹកក្រូច និងគ្រាប់ធញ្ញជាតិដើម្បីជួយអោយធ្មេញមានសុខភាពល្អ។
- ជំហានទី ៤ ៖ទៅពិនិត្យសុខភាពមាត់ធ្មេញយ៉ាងតិចណាស់អោយបានម្តងក្នុងមួយឆ្នាំ និងឧស្សាហ៍អោយទន្តបណ្តិតសំអាតធ្មេញ៕
ពេទ្យធ្មេញហ្រ្វេសមានទន្តេពេទ្យដែលមានពិសោធន៏យូរឆ្នាំទទួលការបណ្តុះបណ្តាលក្នុងនឹងក្រៅប្រទេសនៅចាំពិនិត្យ ពិភាក្សា និង ព្យាបាលយ៉ាងយកចិត្តទុកដាក់ប្រកបដោយសុវត្តិភាពនឹងអនាម័យខ្ពស់
0 Comments